កិច្ចប្រជុំស្តីពីការវិភាគមុខងារ និងរចនាសម្ព័ន្ធ មន្ត្រីរាជការ នៃមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំស្តីពីការវិភាគមុខងារ និងរចនាសម្ព័ន្ធ មន្ត្រីរាជការ នៃមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ស្របតាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។