កិច្ចពិភាក្សាការងារមួយចំនួនជាមួយអ្នកវិនិយោគ នៃសាធារណរដ្ឋប្រជាមានិតចិន
នារសៀលថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានចូលរួមជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយអ្នកវិនិយោគ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី អគាររដ្ឋបាលខេត្តកំពង់ស្ពឺ ៕