តំបន់សក្តានុពលទេសចរណ៍ទឹកធ្លាក់ឆៃយ៉ាខេត្តកំពង់ស្ពឺ

ក្រុមការងារមន្ទីរ ចុះពិនិត្យតំបន់សក្តានុពលទេសចរណ៍ទឹកធ្លាក់ឆៃយ៉ា
នៅថ្ងៃ២៩-៣០ មិថុនា ២០២៤ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តក្រោមការដឹកនាំលោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តសហការជាមួយវីគិរីរម្យផាញរីសត បានចុះពិនិត្យ តំបន់ទឹកធ្លាក់ឆៃយ៉ា ជាផ្នែកមួយ នៃឧទ្យានជាតិព្រះសុរាម្រិតកុសមៈ ដែលស្ថិតនៅក្នុងតំបន់ការគ្រប់គ្រងរបស់វីគិរម្យផាញរីសត។ ទឹកធ្លាក់ឆៃយ៉ានេះផងដែរ មានចម្ងាយប្រមាណ ៣០គ.ម ពីវីគិរីរម្យផាញរីសត នៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទឹកធ្លាក់សម្បូរទៅដោយដើមស្រល់ និងវាលព្រិចយ៉ាងស្រស់ត្រកាល ជាតំបន់ទឹកធ្លាក់បែបធម្មជាតិ មានកម្ពស់ប្រហែល ប្រមាណ ៣ ម៉ែត្រ ងាយស្រួលក្នុងការលេងកម្សាន្ត អមទៅដោយធម្មជាតិស្រស់បំព្រង ខ្យល់អាកាសដ៏បរិសុទ្ធ។