ទិដ្ឋភាពភ្ញៀវទេសចរទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តនាព្រឹក

ទិដ្ឋភាពភ្ញៀវទេសចរទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តនាព្រឹក ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ ។ សូមជម្រាបជូនថា ក្នុង ១ ថ្ងៃភ្ញៀវទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចន្លោះពី ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។ សម្រាប់ជេីងហោះហេីយចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជេីងហោះហេីរក្នុងមួយថ្ងៃ ក្នុងនោះមានមកពីបាងកក (៥-៦ ជេីងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជេីងក្នុងមួយថ្ងៃ) ដាណាង(1 ជេីងក្នុងមួយថ្ងៃ) ហាណូយ (២ ជេីងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជេីងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជេីងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជេីងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជេីងក្នុងមួយថ្ងៃ) ។