ព្រឹត្តិការណ៍ “រត់អបអរសាទរប្រាសាទព្រះវិហារ” ឆ្នាំ២០២៤
ខេត្តព្រះវិហារ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចូលរួមព្រឹត្តិការណ៍ “រត់អបអរសាទរប្រាសាទព្រះវិហារ” ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួប ១៦ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយមានការចូលរួមពីអាជ្ញាធរជាតិ ព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ បងប្អូនប្រជាពលរដ្ឋ យុវជនយុវនារី រួមទាំងជនបរទេស ចូលរួមរត់សរុបប្រមាណ ១០០០ នាក់៕