សិក្ខាសាលាស្តីពី ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ដែលជាសិក្ខាសាលាលើកដំបូងរបស់ ក.ផ.ផ.
ភ្នំពេញ, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) បានអញ្ជើញបើកសិក្ខាសាលាស្តីពី ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ដែលជាសិក្ខាសាលាលើកដំបូងរបស់ក.ផ.ផ. ក្នុងការប្រមូលនូវធាតុចូលសំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម និងរួមគ្នាស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិក.ផ.ផ. ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រមាណ២៥០រូប នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។