ព័ត៌មានថ្មីៗ | សកម្មភាពរដ្ឋមន្ត្រី ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីទទួលអាហារពេលល្ងាច ទទួលដោយ ឯកឧត្តម ស៊ឹមសាក់ ផុងផានិត (Sermsak Pongpanit) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ ថ្ងៃទី17 ខែកក្កដា 2024ថ្ងៃទី17 ខែកក្កដា 2024 បាងកក, នាល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីទទួលអាហារពេលល្ងាច នៅភោជនីយដ្ឋាន Blue Elephant Restaurant ដោយរៀបចំទទួលដោយ ឯកឧត្តម ស៊ឹមសាក់ ផុងផានិត (Sermsak Pongpanit) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ នូវការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក្នងការដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃលើកទី៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ នៅសណ្ឋាគារ Conrad Bangkok ទីក្រុងបាងកក ប្រទេសថៃ។