| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Lim Sau Hoong តំណាងក្រុមការងារជំរុញកិត្តិនាមមកពីប្រទេសសិង្ហបុរី និងសហការី

ភ្នំពេញ, ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Lim Sau Hoong តំណាងក្រុមការងារជំរុញកិត្តិនាមមកពីប្រទេសសិង្ហបុរី និងសហការី ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជំរុញកិត្តិនាមរបស់កម្ពុជាលើពិភពលោក តាមរយៈសក្ដានុពលដ៏សម្បូរបែបទាំងវប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ របស់ប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងវិស័យឯកជនជាច្រើន។