កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន” និង“ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា”
ភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន” និង“ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា” និងការធ្វើបច្ចុប្បន្នភាពការងារក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងអស់ និងមន្រ្តីពាក់ព័ន្ធ។