| | |

កិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍

ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ដែលជាសក្តានុពលដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍របស់កម្ពុជា តាមរយៈការវិភាគដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់នានា រួមមានការពិចារណាលើសុវត្ថិភាព និងកិច្ចព្រមព្រៀងនានា ដើម្បីបង្កើន និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។