|

ក្រុមការងារជំរុញកិច្ចការពិពិធកម្មទេសចរណ៍ក្រៅពីតំបន់អង្គររបស់ខេត្តកែប និងខេត្តកំពត បានបើកកិច្ចប្រជុំលើកដំបូង ដើម្បីសិក្សា វាយតម្លៃពីបញ្ហាប្រឈមនានា

កំពត, ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ – បន្ទាប់ពីសិក្ខាសាលាស្តីពីការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ប្រកបដោយជោគជ័យ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅនេះដោយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(ក.ផ.ផ.) ក្រុមការងារជំរុញកិច្ចការពិពិធកម្មទេសចរណ៍ក្រៅពីតំបន់អង្គររបស់ខេត្តកែប និងខេត្តកំពត បានបើកកិច្ចប្រជុំលើកដំបូងកាលពីម្សិលមិញនេះដើម្បីសិក្សា វាយតម្លៃពីបញ្ហាប្រឈមនានា មិនតែប៉ុណ្ណោះក៏ត្រូវផ្ដល់នូវអនុសាសន៍ល្អៗ និងមានប្រសិទ្ធភាព អំពីការអភិវឌ្ឍទេសចរណ៍នៅខេត្តកែប និងកំពតនាពេលខាងមុខជាបន្តបន្ទាប់។ កិច្ចប្រជុំនេះដឹកនាំដោយលោកស្រី Courtney Cader និងលោកស្រី San Vannary និងមានអ្នកចូលរួមចំនួន ៣៥នាក់ ដែលជាសមាជិក-សមាជិកាសមាគមសណ្ឋាគារកម្ពុជា ម្ចាស់អាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត និងខេត្តកែប។

ក្រុមការងារវិស័យឯកជននេះ បានដឹកនាំគំនិតផ្តួចផ្តើម និងការពិគ្រោះយោបល់ នៅតាមខេត្តគោលដៅសំខាន់ៗផ្សេងទៀតដូចជា៖ខេត្តសៀមរាប ខេត្តព្រះសីហនុ និងបណ្ដាកោះ រាជធានីភ្នំពេញជាដើម ក្រោមការដឹកនាំរបស់ក្រុមការងារជំរុញមួយជាក់លាក់។