ពិធីជំនួបពិភាក្សាការងារជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជាកិច្ចជួបពិភាក្សាការងារជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត អញ្ជើញជួបពិភាក្សាការងារជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា

កំពង់ស្ពឺ៖ ព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានចូលរួមពិធីជំនួបពិភាក្សាការងារជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានសំដែងការគួរសមជាមួយឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ជជែកគ្នាទាក់ទិនទៅនឹងការអភិវឌ្ឍន៍ និងបណ្តាក់ទុនក្រុមហ៊ុនមួយចំនួននៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជំនួបនេះមានសហគ្រិនចំនួន១៥រូប នៅសាលប្រជុំ កង ហ៊ាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ៕