អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យនៅតំបន់រមណីយដ្ឋានទេសចរណ៍
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យទីតាំងតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួន និងសួរសុខទុក្ខអាជីវករ ភ្ញៀវទេសចរ ដែលមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យនៅតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួន ក្នុងខេត្ត និងសួរសុខទុក្ខអាជីវករ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី។ ខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេស មានអាកាសធាតុល្អ រមណីដ្ឋាន ផ្ទះសំណាក់ រីស័ត សណ្ឋាគារជាច្រើនកន្លែងសម្រាប់ឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្តផងដែរ។ ដូច្នេះ សូមអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្តឲ្យបានច្រើនកុះករ។