កិច្ចប្រជុំផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រតិបត្តិករ និងបុគ្គលិក

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤

មន្ទីរទេសចរណ៍ខេត្តកោះកុងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តកោះកុង ក្រោមអធបិតីភាព ឯកឧត្តម ឡោ សុវិជ្ជា អគ្គនាយករង អភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ឧត្តមសេនីយ ឈិន ភូមា តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោក គង់ ហួត នាយករងទីចាត់ការ នៃរដ្ឋបាលខេត្តកោះកុង ។ ក្នុងគោលបំណង

-ផ្សព្វផ្សាយផែនការលេខ ០១ ផក ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩

-បទបញ្ជាលេខ ០១ ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល

-ផ្សព្វផ្សាយ App Nodrug ជូនដល់ន្ត្រីរាជការមន្ទីរទេសចរណ៍ខេត្ត និងប្រតិបត្តិករទេសចរណ៍

ដល់ទីតាំងអាជីវកម្មចំនួន១៩ ទីតាំង (សណ្ឋាគារ ០៣​ ទីតាំង ,ផ្ទះសំណាក់ ០៤ ទីតាំង ,ភោជនីយដ្ឋាន អាហារដ្ឋាន ០៣ ទីតាំង, ខារ៉ាអូខេ ០៤ ទីតាំង ,ម៉ាស្សា ០៣ ទីតាំង,បៀហ្គាឌិន ០១ ក្លឹបកម្សាន្ត ០១ ទីតាំង) មានចូលរួម ២៧៧ នាក់ ស្រី១៩៤ នាក់ ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ។