កិច្ចប្រជុំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីអនាម័យបរិស្ថាន និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ ខេត្តកោះកុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីអនាម័យបរិស្ថាន និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពសហគមន៍ នៅសហគមន៍តំបន់ការពាធម្មជាតិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោក ប៉ែន សុផាត អភិបាលរងនៃគណៈអភិបាលស្រុកមណ្ឌលសីមា និងមានការអញ្ជើញចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ យុវជនសសយក សិស្សានុសិស្ស សរុប ៧០នាក់ ស្រី៣២នាក់។