កិច្ចប្រជុំស្ដីពី អនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) សម្រាប់ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨!

មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ត្រៀមខ្លួនអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) សម្រាប់ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨!
ថ្ងៃពុធ-ព្រហស្បតិ៍ ទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ៖ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ជាប្រធានក្រុមការងារហូកាមន្ទីរ លោក ដឿន ដា ប្រធានការិយាល័យអប់រំបណ្តុះបណ្តាល ជាមន្ត្រីទទួលបន្ទុកគ្រូបង្គោល និងលោក ហួត សទ្ធា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថ ជាមន្ត្រីទទួលបន្ទុករដ្ឋបាលនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំតម្រង់ទិសស្តីពី “ការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(Hoka) និងគោលការណ៍ណែនាំ របស់កម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP)ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨” ដែលរៀបចំដោយ គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការស្វីស ខន់ថាក់ ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. តំណាងរបស់ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន គ.គ.ហ. និងលោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការ ស្វីស ខន់ថាក់ ដោយមានការចូលរួមពីលោក-លោកស្រី ប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ត្រីសម្របសម្រួលគម្រោងថ្នាក់ខេត្ត មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុគម្រោង និងគ្រូបង្គោលហូកា ក្នុងខេត្តគោលដៅគម្រោងចំនួន១២ខេត្ត ដែលមានប្រធានបទសំខាន់ៗចំនួន៥៖
១-គោលដៅរួមសម្រាប់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា​​(Hoka) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨។
២-ការពង្រឹងក្រុមទំនាក់ទំនង និងផ្សព្វផ្សាយ ដោយយកចិត្តទុកដាក់លើការដាក់ម៉ាកសញ្ញា ឡូហ្គោ ការរៀបចំអត្ថបទផ្សព្វផ្សាយ ការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook និងបច្ចេកទេសថតរូបសម្រាប់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច។
៣-ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលក្រោយការបណ្តុះបណ្តាល ដោយផ្តោតសំខាន់លើការចងក្រង និងប្រមូលទិន្នន័យបណ្តុះបណ្តាល ឧបករណ៍គ្រប់គ្រងទិន្ន័យ និងការសិក្សាលទ្ធផលក្រោយការបណ្តុះបណ្តាល ។
៤-និតិវិធីរាយការណ៍តាមរយៈរបាយការណ៍បូកសរុបលទ្ធផល​ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ខេត្តគោលដៅគម្រោង និងនីតិវិធីស្នើសុំរៀបចំវិញ្ញាបនបត្រជូនសិក្ខាកាមក្រោយបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញ។
៥-ការងារគ្រប់គ្រងហិរញ្ញហិរញ្ញវត្ថុ អំពីនិតិវិធីសំខាន់ៗលើការរៀបចំបេសកកម្ម បុរេប្រទាន ការទូទាត់ថវិកាប្រចាំខែ ត្រីមាស ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការងារលទ្ធកម្ម ។