លិខិតស្រាយបំភ្លឺ
ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ បណ្តាញឃោសនានយោបាយ និងផ្សព្វផ្សាយព័ត៌មានខុសច្បាប់ និងអគតិជ្រុលនិយមបានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិត ចោទប្រកាន់ដោយបំភ្លៃ គ្មានមូលដ្ឋាននិងមានចេតនាបំពុលសង្គម បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងទេសចរណ៍។