ពិព័រណ៍ទេសចរណ៍អន្តរជាតិ Business Leisure Travel and MICS (BLTM 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៤

ទីក្រុងញ៉ូដេលី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ – ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការ ដឹកនាំមន្រ្តីជំនាញ ៣រូប សិល្បករ-សិល្បការិនី ៣រូប និងក្រុមហ៊ុនឯកជនចំនួន ៨ក្រុមហ៊ុន ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ Business Leisure Travel and MICS (BLTM 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ជូនទេសចរ និងវិនិយោគិន នៅទីផ្សារទេសចរណ៍អន្តរជាតិ ពិសេសទីផ្សារទេសចរណ៍ឥណ្ឌា តាមរយៈការចូលរួមព្រឹត្តិការណ៍ខាងលើ ក្នុងគោលបំណងជំរុញយុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” “ទស្សនាសៀមរាបឆ្នាំ២០២៤” និងយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍន៍ ៣” របស់ក្រសួងទេសចរណ៍។

ពិព័រណ៍ទេសចរណ៍ អន្តរជាតិ Business Leisure Travel and MICS គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៤ ដោយមានអ្នកលក់ (Sellers) ជាង ៥០០ក្រុមហ៊ុន អ្នកទិញ (Buyers) ជាង ៦០០នាក់ ធុរជន អ្នកជំនាញទេសចរណ៍ សារព័ត៌មានល្បីៗ និងភ្ញៀវកិត្តិយសចូលរួម ប្រមាណជាង ១០.០០០នាក់។

New Delhi, 29 August 2024 – Having been approved by the Royal Government of the Kingdom of Cambodia and His Excellency Minister of Tourism of Cambodia, His Excellency Hul Seila, Under-Secretary of State has led 3 delegates, 3 artists and 8 companies from Cambodia to participate in Business, Leisure, Travel and Mice Tourism Exhibition 2024 (BLTM 2024) from 29-31 August at Yashoboomi International Convention and Exhibition Centre, in New Delhi, Republic of India, with a participation of more than 600 buyers, more than 500 sellers from more than 20 countries and more than 10,000 visitors.

The participation of the Ministry of Tourism in the event will enhance Cambodia’s tourism potential, promote the “ 1st Cambodia and India Tourism Year 2024” campaign , and strengthen tourism cooperation between Cambodia and India in line with “BUILD + 3Ds” strategic initiative of the Ministry of Tourism, while also promoting the “Visit Siem Reap 2024” campaign to attract more Indian tourists and investors to Cambodia