សិក្ខាសាលាផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាបានរំលេចឡើងយ៉ាងផុលផុសក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០
ក្នុងនាមជាប្រទេសកិត្តិយស ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា (Cambodia Tourism Promotion Conference) ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងការរៀបចំឱ្យមានជាជំនួបផ្គូផ្គងធុរកិច្ច (Business Matching) រវាងប្រតិបត្តិករទេសចរណ៍កម្ពុជា និងប្រតិបត្តិករទេសចរណ៍ចិន ប្រមាណ ១៥០ ក្រុមហ៊ុន ដើម្បីបង្កើនទំនាក់ទំនង (Networking) និងជំរុញការរៀបចំ និងលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពសំបូរបែប និងទាក់ទាញ ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។