សិក្ខាសាលា ផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីសេវាសាធារណៈរបស់ក្រសួងទេសចរណ៍
សិក្ខាសាលា ផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ អមជាមួយវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍តាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មាន ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ និងលោក ប៉េះ សុខនាង អនុប្រធានការិ. ផែនការ បានចូលរួម សិក្ខាសាលា ផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ អមជាមួយវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍តាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី និងជាប្រធានក្រុមកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងទេសចរណ៍ និងឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅសណ្ឋាគារ អេមព្រីស អង្គរ ខេត្តសៀមរាប ។