សេចក្ដីជូនដំណឹងស្ដីពីការដំទ្បើងសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត

អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ មានកិតិ្តយសជម្រាបជូនដំណឹងដល់ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតដំទ្បើងសុពលភាពអាជ្ញាបណ្ណ មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតពីសុពលភាពរយៈពេល០២ឆ្នាំ ទៅ០៣ឆ្នាំ ដោយរក្សាកម្រៃអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ នៅដដែល ដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ តទៅ។ ចំពោះព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង មន្ទីរទេសចរណ៍រាជធានី ខេត្ត ឬទូរស័ព្ទលេខ ០១២ ៧៥៧ ៣៧៦ រៀងរាល់ម៉ោងធ្វើការ។

សូម សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ជ្រាបជាព័ត៌មាន។