ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំប្រតិភូក្រសួងទេសចរណ៍ គោរពវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំប្រតិភូក្រសួងទេសចរណ៍ គោរពវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ដោយបានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់នូវស្វាមី និងឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេស គឺជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ។
សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
Article in English:
Phnom Penh, September 03, 2024 – H.E. Sok Soken, Minister of Tourism, led a delegation from the Ministry of Tourism to pay tribute to the late Samdech Chao Feang Vor Vieng Chey Kong Sam Ol, Member of Parliament, Deputy Prime Minister, Minister of the Royal Palace, Chairman of National Committee for Organizing National and International Festival, and Vice President of Cambodian Red Cross, who passed away on September 2, 2024, at 8:35 AM at the age of 94 due to natural causes.
On this solemn occasion, His Excellency Minister wishes to express his heartfelt condolences, as the loss of Samdech Chao Feang Vor Vieng Chey Kong Sam Ol represents the loss of an exemplary individual and a devoted husband and father. His departure is particularly felt as we mourn the loss of a dedicated public servant who tirelessly committed himself to the Nation, Religion, and King under all circumstances.