|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Du Zhanyuan អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការកម្មសិទ្ធបោះពុម្ភផ្សាយភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន

សៀមរាប, ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Du Zhanyuan អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការកម្មសិទ្ធបោះពុម្ភផ្សាយភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងសហការី នាឱកាសព្រឹត្តិការណ៍ពិព័រណ៍រូបថត ស្ដីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន” នៅសណ្ឋាគារសុខាអង្គររីសត ខេត្តសៀមរាប។

ការរៀបចំព្រឹត្តិការណ៍ នាពេលនេះ ពិតជាបានបង្ហាញនូវភាពរីកចម្រើនមួយកម្រិតទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមគោលការណ៍ភាពជាដៃគូរដ្ឋ និងឯកជន (PPP)។ នេះ ក៏បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ និងលទ្ធផលជាផ្លែផ្កា នៃចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប និង សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

Articles in English:
Siem Reap, September 08, 2024 – H.E. Sok Soken, Minister of Tourism, received a courtesy call by Mr. DU Zhanyuan, President of China International Communications Group (CICG), and accompanying delegation during the photo exhibition event on “Beauty of Cambodia, Beauty of China” at Sokha Angkor Resort, Siem Reap.

This exhibition demonstrates a significant advancement in tourism collaboration between the two nations through the framework of public-private partnership (PPP). It also highlights the strong commitment and successful outcomes of the Cambodian-Chinese friendship, in accordance with the principles of ironclad friendship and China-Cambodia Community of Common Destiny in this new era.

រូបភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍(ស្តាំ) និងឯកឧត្តម Du Zhanyuan អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការកម្មសិទ្ធបោះពុម្ភផ្សាយភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន (ឆ្វេង)