ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យ លោក LIU Hao នាយកក្រុមហ៊ុន GuangXi Sunrise International Travel Service Co., LTD ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ទីក្រុង Guilin៖ ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ លោក LIU Hao នាយកក្រុមហ៊ុន Guangxi Sunrise International Travel Service Co., LTD និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគួយលីន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញដល់លោកប្រធានក្រុមហ៊ុនជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ឱ្យបានច្រើន និងស្នើលោកប្រធាន មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងជំរុញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបានច្រើន ជាពិសេសនៅក្នុងក្របខណ្ឌ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ ២០២៤។
His Excellency Minister HUOT Hak allowed Mr. LIU Hao, Director of Guangxi Sunrise International Travel Service Co., LTD, and Cambodian Tourism Representative in Hainan, to meet for a courtesy visit and work discussion.
Guilin City: On Wednesday, September 25, 2024, His Excellency HUOT Hak, Minister of Tourism, allowed Mr. LIU Hao, Director of Guangxi Sunrise International Travel Service Co., LTD, and Cambodian Tourism Representative in Hainan, along with his colleagues, to meet for a courtesy visit and work discussion. This meeting occurred during the Minister’s participation in the 10th ASEAN-China Tourism Expo, which is taking place from September 24-29, 2024, in Guilin City, Guangxi Province, People’s Republic of China.
During the meeting, the Minister requested the company director, as well as the Cambodian Tourism Representative in Hainan, to cooperate with major media outlets in Hainan and Guangxi Province to encourage people from these regions to visit Cambodia. The aim is for them to experience Cambodia firsthand, in line with the spirit of the “Year of Cambodia-China People-to-People Exchange.” The Minister also asked the company director to collaborate in organizing the Cambodia-China Gastronomy Week, scheduled for October 26-27 in Siem Reap.