|

ក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិតាមរយៈពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន “Tourism Expo Japan 2024”

ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិជប៉ុន “Tourism Expo Japan 2024” ចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានការចូលរួមពីអ្នកសារព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងស្ថាប័ននានា មកពីជាង ៨០ប្រទេស ក្នុងតំបន់ និងពិភពលោក និងមានអ្នកទិញអន្តរជាតិចំនួន ២៨០នាក់ ដោយរំពឹងថា ពិព័រណ៍រយៈពេល ៤ថ្ងៃនេះ នឹងមានអ្នកទស្សនាសរុបចំនួន ១៨០.០០០នាក់។

ក្នុងឱកាសនោះ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ឡុង ភិរម្យ ប្រធានប្រតិភូក្រសួងទេសចរណ៍ និងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ព្រមទាំងសហការី បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន “Tourism Expo Japan 2024” និងបានបន្តអញ្ជើញមកទស្សនាពន្លាក្រសួងទេសចរណ៍ផងដែរ។

សូមគូសបញ្ជាក់ផងដែរថា ទីផ្សារជប៉ុនជាទីផ្សារសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន ចំនួន ៦២.៤៩៧នាក់ កើនឡើង ៤៨,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ តាមរយៈការចូលរួមពិព័រណ៍ “Tourism Expo Japan 2024” ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជប៉ុន ឱ្យមកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ” កាន់តែច្រើនថែមទៀត។

Tokyo, Japan: Ministry of Tourism of the Kingdom of Cambodia promotes Cambodia’s Tourism Destinations to Japanese and international markets through “Tourism Expo Japan 2024 (TEJ 2024)”

In line with the political program and the first phase of Royal Government Pentagon strategy of the 7th legislature of the National Assembly and to promote the “Visit Siem Reap 2024” campaign, Lok Chumteav Long Phirum, Secretary of State and High Representative His Excellency Huot Hak, Minister of Tourism led a delegation from the Ministry of Tourism and private companies to participate in the “Tourism Expo Japan 2024” to be held from 26-29 September 2024 in Tokyo Big Sight, Tokyo, Japan. The TEJ 2024 is participated by international media, journalists, international companies and relevant institutions from over 80 countries in the region and the world with 280 international buyers and expected to attract a total of 180,000 visitors.

On the morning of 26 September 2024, Lok Chumteav Long Phirum, Head of Delegation of the Ministry of Tourism, His Excellency Tuy Ry, Ambassador of Cambodia to Japan led Cambodian delegates to attend the official opening ceremony of the TEJ 2024 and paid a visit to the booth of the Ministry of Tourism.

The Japanese market is an important market for Cambodia, while in the first seven months of 2024, Cambodia received 62,497 Japanese tourists, an increase of 48.9% compared to the same period in 2023. By participating in “TEJ 2024”, the Ministry of Tourism expects that Cambodia will attract more Japanese and international tourists and investors to visit and invest in “Cambodia: Kingdom of Wonder, Feel the Warmth, Safe, Clean and Green”.