|

កិច្ចប្រជុំត្រីភាគី ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា

ភ្នំពេញ, ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា​ ដឹកនាំដោយឯកឧត្តម​ Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមទេសចរណ៍នៃប្រទេសចិន​ ដឹកនាំដោយលោកស្រី Zheng Lijuan ប្រធានទីភ្នាក់ងារទេសចរណ៍ដែលធំបំផុតនៅប្រទេសចិន តាមប្រព័ន្ធបច្ចេកវិទ្យា VOOV នៅទីស្ដីការក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះ បានប្តេជ្ញារួមគ្នាដើម្បីជំរុញការតភ្ជាប់ជើងហោះហើរ រវាងប្រទេសកម្ពុជា និងប្រទេសចិនឱ្យបានកាន់តែច្រើន ក៏ដូចជាការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃប្រទេសកម្ពុជា ទៅលើបណ្តាញសង្គមនៅប្រទេសចិន សំដៅជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

Articles in English:
Phnom Penh, September 06, 2024 – H.E. Sok Soken, Minister of Tourism, along with the leaders of the Ministry of Tourism, attended a Trilateral Meeting on tourism cooperation between the Ministry of Tourism of the Kingdom of Cambodia, the Embassy of the Peoples Republic of China led by H.E Wang Wenbin, Ambassador Extraordinary and Plenipotentiary of the People’s Republic of China and the China Tourism Group led by Mrs. Zheng Lijuan, which is the biggest travel agency in China, via VOOV at the Ministry of Tourism. The Meeting also expressed their joint commitment to promoting air connectivity, specifically to encourage more flight connections between Cambodia and China, as well as promoting Cambodia’s tourism potential on Chinese social media to boost the flow of tourists between the two countries.