វគ្គបណ្ដុះបណ្ដាល ស្ដីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤
វគ្គបណ្ដុះបណ្ដាល ស្ដីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤
កំពង់ស្ពឺ,ថ្ងៃទី០៣-០៥ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ថាន សោភា ប្រធានការិយាល័យរដ្ឋបាល បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៉ឹង សុង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ និងដោយលោក យ៉ែម ឆន ប្រធានមន្ទីរផែនការខេត្ត។
វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតទៅលើស្ថិតិគណនេយ្យជាតិ មាន:
១.វិស័យកសិកម្ម មានអនុវិស័យដំណាំ,ជលផល នឹងរុក្ខកម្ម ។
២.វិស័យឧស្សាហកម្ម មានអនុវិស័យរ៉ែ,កម្មន្តសាល,អគ្គិសនី និងទឹកស្អាត នឹងសំណង់ ។
៣.វិស័យសេវាកម្ម មានអនុវិស័យលក់ដុំ-លក់រាយ, សណ្ឋាគារនិងភោជនីយដ្ឋាន, ដឹកជញ្ជូន ប្រៃសណីយ៍ និងទូរគមនាគមន៍,ហិរញ្ញវត្ថុ,រដ្ឋបាលសាធារណៈ,អចលនវត្ថុ និងសេវាអាជីវកម្ម នឹង សេវាកម្មផ្សេងៗទៀត ។