|

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង

រសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ណែនាំលើការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបពីរអំពីគម្រោងរបស់សមាគមដែលមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាគមជួយផ្សព្វផ្សាយព័ត៌មានល្អៗពីប្រទេសកម្ពុជាទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ ក្នុងគោលដៅជំរុញអ្នកទេសចរមកលេងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើង។

Meeting for Discussions and Work Between H.E. HUOT Hak, Minister of Tourism, and Mr. Xie Deping, President of the Young Entrepreneurs Association of Jiangxi

On the afternoon of Tuesday, October 29, 2024, H.E. HUOT Hak, Minister of Tourism, grants Mr. Xie Deping, President of the Young Entrepreneurs Association of Nanchang, and his associates for a meeting to discuss collaboration and seek recommendations on business forum in the Kingdom of Cambodia. They also discussed projects from the association that are set to invest in Cambodia and to promote tourism potential of Cambodia to the residents of Jiangxi Province, China.

During the meeting, the Minister encouraged the association to publish positive information about Cambodia within the Chinese community, aiming to increase the number of tourists visiting Cambodia.