ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលទស្សនា និងពិនិត្យមើលទិដ្ឋភាពជាក់ស្តែងសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលទស្សនា និងពិនិត្យមើលទិដ្ឋភាពជាក់ស្តែងសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង ដែលមានអាយុកាល ១១៩ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៤ នេះ និងជាអតីតសាលាខេត្តបាត់ដំបង។
សូមជម្រាបជូនថា សារមន្ទីរនេះ ត្រូវបានគេចាត់ទុកថា ជាកន្លែងប្រមូលផ្តុំនូវគ្រប់ផ្ទាំងទស្សនីយភាព ដែលរួមបញ្ចូលនូវផ្នែកវប្បធម៌ សិល្បៈ ចម្លាក់ក្បូរក្បាច់រចនា និងសំណង់ស្ថាបត្យកម្មដ៍ល្អឯកផងដែរ។