ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលខ្មែរ នៅខេត្តកំពង់ចាម
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ នៅខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ផលិតផលខ្មែរ ដើម្បីចូលរួមគាំទ្រផលិតផលខ្មែរ និងជួយផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកក្នុងការលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ ព្រមទាំងបានថតរូបអនុស្សវរីយ៍ក្នុងភាពស្និតស្នាលនឹងសប្បាយរីករាយជាអនេក។