| |

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបសំណេះសំណាលជាមួយប្អូនៗក្រុមកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា មុននឹងចេញទៅសម្តែងក្បាច់គុន និងការប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ

ទីក្រុងចឹងចូវ៖ រសៀលថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបសំណេះសំណាលជាមួយប្អូនៗក្រុមកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ចំនួន ១២នាក់ មុននឹងចេញទៅសម្តែងក្បាច់គុន និងការប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើដល់ប្អូនទាំងអស់គ្នាសូមថែរក្សាសុខភាពឱ្យបានល្អ និងត្រៀមខ្លួននៅក្នុងការបញ្ចេញសមត្ថភាពការសម្តែងក្បាច់គុណល្បុក្កតោជូនដល់ភ្ញៀវអន្តរជាតិដែលមកពី ៥៦ប្រទេស និងមានអ្នកចូលរួមប្រមាណ ១២០០នាក់ ដែលជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

His Excellency HUOT Hak, Minister of Tourism, met with Cambodian Bokator athletes before their performance and competition at the 13th International Shaolin Wushu Festival in Zhengzhou

Zhengzhou City: on the afternoon of October 18, 2024, His Excellency HUOT Hak, Minister of Tourism, met with a group of 12 Cambodian Bokator athletes before their performance and competition at the 13th China Zhengzhou International Shaolin Wushu Festival, taking place from October 18 to 20, 2024, in Zhengzhou, Henan Province, People’s Republic of China. On this occasion, the Minister advised the athletes to take good care of their health and to be well-prepared for showcasing their Bokator martial skills to the international guests from 56 countries, with approximately 1,200 participants. This event is a proud moment for Cambodia on the international stage.