កិច្ចប្រជុំបច្ចេកទេស ដើម្បីពិភាក្សាស្តីអំពីការ រៀបចំផែនការសកម្មភាព ថវិកា និងការកំណត់កាលបរិច្ឆេទ លើការអនុវត្គ គម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(Hoka)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារហូកានៃមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិភាក្សាស្តីអំពីការ រៀបចំផែនការសកម្មភាព ថវិកា និងការកំណត់កាលបរិច្ឆេទ លើការអនុវត្គ គម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(Hoka) សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ដំណាក់កាលទី៣ ដឹកនាំកិច្ចប្រជុំដោយ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត មានការចូលរួមដោយ លោកស្រី តិត សុនាង និងលោក ដាំ ដន អ្នកសម្របសម្រួលការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា របស់កម្មវិធីអភិវឌ្ឍជំនាញ(SDP) នៃអង្គការSwisscontact ព្រមទាំងមន្ត្រីក្រុមការងារហូការបស់មន្ទីរ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ។