ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងសហការី
ល្ងាចថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់សហព័ន្ធ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍។
His Excellency Minister H.E. HUOT Hak grants Mr. DIN Somethearith, President of Cambodia Tourism Federation (CTF), and colleagues a courtesy call and discussion.
On the evening of Friday, October 11, 2024, H.E. HUOT Hak, Minister of Tourism, grants Mr. DIN Somethearith, President of Cambodia Tourism Federation (CTF), and his colleagues a courtesy call and work discussion to listen to business status, challenges, and the contribution of the Federation in the development of the tourism sector to attract more foreign tourists to visit Cambodia with growth rate for promoting economic growth through the tourism sector in the aftermath of the COVID-19 pandemic crisis at the Ministry of Tourism.