ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន ខមភើស អ៊ែតវើថាយស៊ីង និងក្រុមអ្នកវិនិយោគិនមកពីប្រទេសហូឡង់ និងម៉ាឡេស៊ី
នារសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន ខមភើស អ៊ែតវើថាយស៊ីង និងដៃគូសហការរបស់ខ្លួនមកពីប្រទេសហូឡង់ (Meijer Realty Partners) និងម៉ាឡេស៊ី (Wegrow Global Sdn. Bhd.) អញ្ជើញចូលជួបសម្តែងការគួរសម និង ស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើគម្រោងវិនិយោគរួមគ្នាលើសួនកម្សាន្តទេសចរណ៍បែបអប់រំ និងវិទ្យាសាស្រ្ត (Theme park) ព្រមទាំងគម្រោងទេសចរណ៍ជិះនាវា និងកីឡាលើទឹក CAMBODIAN PERFORMANCE POWERSPORTS នៅតំបន់អភិវឌ្ឍន៍កោះនរា រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកពង្រឹង ពង្រីក និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។