សូមស្វាគមន៍ដំណើរកំសាន្ត «ឦសាន Overland»ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី

សូមស្វាគមន៍ដំណើរកំសាន្ត «ឦសាន Overland»ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី មានកិត្តិយសសូមគោរពជូនដំណឹងទៅកាន់បងប្អូនសាធារណជនជាពិសេស គឺបងប្អូនសមាជិកក្នុងក្រុមរថយន្តទាំងអស់ឲ្យបានជ្រាបថា៖
នាថ្ងៃទី២៦-២៧ និង២៨ខែតុលា ឆ្នាំ២០២៤ មហាគ្រួសាររថយន្តកម្ពុជាមានដូចជាក្រុមរថយន្ត CPG TAC គោព្រៃ4×4 គោព្រៃមណ្ឌលគិរី Amsoil Cambodia VKH Motorsports និងHN Auto ដោយទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តមណ្ឌលគីរី និងអ្នកពាក់ព័ន្ធទាំងអស់បានរៀបចំនូវកម្មវិធីដំណើរកំសាន្តមួយជាលក្ខណៈ Overland Camping ទៅកាន់ខេត្តមណ្ឌលគិរី ភូមិភាគឦសាននៃប្រទេសកម្ពុជា ដំណើរកំសាន្តនោះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា បង្កើនមិត្តភាពរវាងអ្នកប្រើប្រាស់រថយន្តដូចគ្នា ក៏ដូចជាដើម្បីពង្រឹងវិស័យយានយន្តនៅប្រទេសកម្ពុជាយើងឱ្យមានភាពរីកចម្រើន កម្មវិធីនេះអាចរំពឹងថា នឹងមានអ្នកចូលរួមច្រើនពីកុះករ ក៏ដូចជាបាននាំមកជាមួយនឹងរថយន្តជាច្រើនប្រភេទដូចជា
– រថយន្ត Pick-up
– SUV
– Sedan
– MPV
– Hatchback
– រថយន្តទេសចរណ៍ធម្មតា ក៏ដូចជារថយន្ត off road និងoverland ជាដើម
អាស្រ័យដូចបានជម្រាបជូនខាងដើមនេះសូមបងប្អូនសាធារណៈជនទាំងអស់ទទួលជ្រាបជាដំណឹង និងអាចធ្វើការចុះឈ្មោះចូលរួមក្នុងកម្មវិធីឱ្យបានច្រើនកុះករ ព័ត៌មានលម្អិតនិងជម្រាបជូនបងប្អូនបន្ថែមនាពេលឆាប់ៗនេះបង្កើនមិត្តភាព លើកស្ទួយវិស័យទេសចរណ៍ អភិវឌ្ឍន៍វិស័យយានយន្តនៅកម្ពុជា។