ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចែកអំណោយជូនកងកម្លាំង ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសម្អាតអនាម័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
នាព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចែកអំណោយគ្រឿងឧបភោគបរិភោគរួមមានទឹកក្រូច មីជាតិ ទឹកស៊ីអ៉ីវ ទឹកត្រី ត្រីខកំប៉ុង និងថវិកាម្នាក់ៗ១០ម៉ឺនរៀល ជូនដល់កងកម្លាំងជាមន្ត្រីនគរបាល ចំនួន ៦នាក់ ភ្នាក់ងារសន្តិសុខ និងជាងចំនួន ១១នាក់ ភ្នាក់ងារសម្អាតអនាម័យចំនួន ៩នាក់ សរុបចំនួន ២៦នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍សំណេះសំណាល ថ្លែងអំណរគុណ និងលើកទឹកចិត្ដដល់កងកម្លាំងជាមន្ត្រីនគរបាល ភ្នាក់ងារសន្តិសុខនិងជាង ភ្នាក់ងារសម្អាតអនាម័យ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែង រក្សានូវសាមគ្គីភាពបន្តរួមគ្នាជួយអភិវឌ្ឍក្រសួងទេសចរណ៍ទាំងអស់គ្នា។