ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអនុញ្ញាតឱ្យលោក Laurent Kuenzle នាយកប្រតិបត្តិក្រុមហ៊ុន ASIAN TRAILS និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នារសៀលថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយលោក Laurent Kuenzle នាយកប្រតិបត្តិក្រុមហ៊ុន ASIAN TRAILS និងសហការី ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់ក្រុមហ៊ុន ASIAN TRAILS ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកប្រទេសកម្ពុជាឱ្យមានសន្ទុះឡើងវិញ និងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ នៅសាលសវនការ ទីស្តីការក្រសួងទេសចរណ៍។
His Excellency Minister HUOT Hak grants Mr. Laurent Kuenzle, CEO of ASIAN TRAILS Co., Ltd. and associates a courtesy call and work discussion
On the afternoon of Tuesday, October 8, 2024, H.E HUOT Hak, Minister of Ministry of Tourism, held a working discussion with Mr. Laurent Kuenzle, CEO of ASIAN TRAIL Co., Ltd. and associates to listen to the business environment, challenges and contribution of ASIAN TRAILS to the development of the tourism sector to attract more foreign tourists to Cambodia and to promote economic growth through tourism in the aftermath of the COVID-19 pandemic crisis at the courtesy call room of the Ministry of Tourism.