ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍នេះនឹងមានការចូលរួមចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ និងវប្បធម៌ ផ្នែកឯកជន កីឡាករក្បាច់គុនចម្រុះ និងកីឡាករក្បាច់គុនសៅលីញវូស៊ូ (Wushu Shaolin) មកពីប្រទេសចិន ប្រទេសក្នុងតំបន់ និងពិភពលោក សរុបប្រមាណជាង ១ ២០០នាក់។
His Excellency HUOT Hak, Minister of Tourism, leads a high-level delegation from the Ministry to participate in the 13th China Zhengzhou International Shaolin Wushu Festival in Zhengzhou City, Henan Province, People’s Republic of China.
Phnom Penh: On the morning of Friday, October 18, 2024, at Phnom Penh International Airport, His Excellency HUOT Hak, Minister of Tourism, led a high-level delegation from the Ministry of Tourism to attend the 13th China Zhengzhou International Shaolin Wushu Festival, which will be held from October 18 to 20, 2024, in Zhengzhou City, Henan Province, People’s Republic of China.
This event will be attended by ministry leaders, related institutions, tourism and cultural associations, private sector representatives, and approximately 1,200 martial artists, including Shaolin Wushu athletes, from China, regional countries, and around the world.