កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) បានឯកភាពចុះកិច្ចព្រមព្រៀងស្តីពីការផ្តល់ការិយាល័យមួយបន្ទប់ សម្រាប់អនុវត្តកម្មវិធី SDP ដំណាក់កាលទី៣។ កិច្ចសហការនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ និងផ្តល់លទ្ធភាពកាន់តែប្រសើរ ក្នុងការទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ប្រកបដោយគុណភាពសម្រាប់បុគ្គលិកដែលមានជំនាញទាបក្នុងវិស័យទេសចរណ៍។
In a strong cooperation and partnership, the Provincial Departments of Tourism from Kampong Chhnang, Battambang, and Banteay Meanchey have officially signed an agreement with the Skills Development Program me (SDP) to offer office space for the implementation of SDP Phase 3.
This collaboration aims to strengthen our joint efforts in improving work efficiency and providing better access to quality training for low-skilled workers in the tourism sector