ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកបសេដ្ឋ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកបសេដ្ឋ
កំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ លោក យ៉ង់ យ៉ារិទ្ធ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានចូលរួមពិធីប្រកាសចូលកាន់មុខតំណែង លោក ឈុំ វណ្ណរក្ស ជាអភិបាលរង នៃគណៈអភិបាលស្រុកបសេដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ពិធីប្រារព្ធនៅសាលប្រជុំសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នាឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីនាយកទីចាត់ការរដ្ឋបាល លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្ត លោក លោកស្រីប្រធានទីចាត់ការខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធាន និងសមាជិក សមាជិកក្រុមប្រឹក្សាស្រុក លោក សំអឿន សុបញ្ញា អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានការិយាល័យចំណុះស្រុក លោក លោកស្រីតំណាងអង្គការនានា លោក លោកស្រីមេឃុំ នាយប៉ុស្តិ៍នរគបាល និងលោក លោកស្រីស្មៀនឃុំទាំង១៥៕