សេចក្តីជូនដំណឹង ស្តីពីចលនាប្រឡងប្រណាំងស្តង់ដាស្ប៉ាអាស៊ានលើកទី៣ (3rd ASEAN Spa Services Standard) សម្រាប់ឆ្នាំ២០២៥-២០២៧។

ក្រសួងទេសចរណ៍មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដំណឹងដល់ ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មស៉្បា-ម៉ាស្សាទាំងអស់ ជ្រាបថា លេខាធិការដ្ឋានអាស៊ានបានដាក់ចេញនូវចលនាប្រទ្បងប្រណាំងស្តង់ដាស្ប៉ាអាស៊ានលើកទី៣ (3rd ASEAN Spa Services Standard) ដើម្បីជំរុញគុណភាពសេវាកម្មស្ប៉ា-ម៉ាស្សាក្នុងតំបន់ឱ្យមានកម្រិតគុណភាពស្តង់ដាខ្ពស់។

ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ ០១១ ៧៨០ ៦៩៤ ឬ ០៩២ ៧៧៩ ៨៣៣។