|

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តក្រចេះ

នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តក្រចេះ ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប បញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្វះខាត និងសំណូមពររបស់មន្ទីរទេសចរណ៍ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារក្នុងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ក៏លើកឡើងអំពីភាពចាំបាច់ក្នុងការបង្កើនគុណភាពសេវាកម្ម ដើម្បីជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចឱ្យកាន់តែប្រសើរផងដែរ។