|

កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ “ព្រឹត្តិការណ៍ Post-Event Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” និង “ពិធីទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោកក្នុងការតាំងបង្ហាញរថយន្តប្រណិតៗច្រើនជាងគេ

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ និងផ្នែកឯកជន ស្តីពីការរៀបចំ “ព្រឹត្តិការណ៍ Post-Event Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” និង “ពិធីទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោកក្នុងការតាំងបង្ហាញរថយន្តប្រណិតៗច្រើនជាងគេ (GUINNESS WORLD RECORDS – THE LARGEST DISPLAY OF SUPERCARS/HYPERCARS)” ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។