|

គណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។