| |

ពិធីបើក «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ខេត្តសៀមរាប៖ នៅសណ្ឋាគារបុរីអង្គរ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមតំណាង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប តំណាងលោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អន្តរវិស័យ វិស័យឯកជនកម្ពុជានិងឥណ្ឌា ប្រមាណ ៤០០នាក់ ដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីថា «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» នេះ ស្ថិតនៅក្រោមក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» ដែលទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូដេលី សាធារណរដ្ឋឥណ្ឌា ស្របជាមួយការបើកជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ អ៊ែរ និងការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Indigo រវាងទីក្រុងញូដេលី-ភ្នំពេញ និងទីក្រុងកុលកាតា-សៀមរាប នាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកវេទិកានេះ ស្នើដល់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងវិស័យឯកជនប្រទេសទាំងពីរ ដែលមានវត្តមានយ៉ាងច្រើនកុះករក្នុងវេទិកានេះ បន្តសហការរៀបចំកម្មវិធី ក៏ដូចជាជួយផ្សព្វផ្សាយពីសភាពការពិតរបស់កម្ពុជា កត្តាសន្តិសុខ វប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា និងសហគមន៍ឥណ្ឌា ដើម្បីលើកស្ទួយកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព (Safe Destination) និងទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត។

ថ្លែងមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សូមចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ឥណ្ឌា ម្នាក់!, ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!

Opening Ceremony of the “Cambodia-India Tourism Forum 2024” Presided by His Excellency HUOT Hak, Minister of Tourism

Siem Reap Province: At the Borei Angkor Hotel, on the morning of October 31, 2024, H.E. HUOT Hak, Minister of Tourism, presided over the opening ceremony of the “Cambodia-India Tourism Forum 2024.” Attendees included representatives from the Siem Reap Provincial Administration, the representative of the Ambassador of the Republic of India to Cambodia, as well as ministry officials, stakeholders from Cambodia and India totaling 400 people. The forum’s aim was to discuss key strengths, opportunities, challenges, visions, and recommendations to further boost tourism between the two countries.

In his opening remarks, the Minister highlighted that the “Cambodia-India Tourism Forum 2024” is part of the “First Cambodia-India Tourism Year 2024” campaign, which received high-level endorsement from Prime Minister Samdech Moha Bovor Thipadei HUN Manet, and was officially launched on June 17, 2024, in New Delhi, India, in conjunction with the launch of direct flights by Cambodia Angkor Air, and India’s Indigo Airlines, with direct connections between New Delhi-Phnom Penh and Kolkata-Siem Reap set to commence in February 2025.

The Minister also used the forum as an opportunity to encourage the Embassy of the Republic of India to Cambodia and private sectors from both countries to continue collaborating on events and promoting Cambodia’s real situation, security, culture, and diverse tourism potential across Indian media and social networks. This would enhance Cambodia’s image as a safe and attractive destination for Indian tourists.

In closing, His Excellency Minister called on all distinguished national and international guests to join the Ministry of Tourism in the campaign: “Each Person as an Ambassador of Cambodia-India’s Tourism!; Tourism for All, and All for Tourism!