“ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច”
កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាធិបតីក្នុងបើក “ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកប្រធានសហព័ន្ធទេសចរណ៍កម្ពុជា លោកប្រធានសមាគមឧស្សាហកម្មទេសចរណ៍ពាក់ព័ន្ធ វិស័យឯកជន និងភាគីពាក់ព័ន្ធចូលរួមប្រមាណ ២០០រូប នៅសាលសន្និសីទកោះពេជ្រ។