|

ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ រៀបចំវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ

(សៀមរាប)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ រៀបចំវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៉ឹង គឹមលៀង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងលោក Phouthone Dalalom ប្រធានប្រតិភូក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងអន្តរក្រសួងស្ថាប័ន និងផ្នែកឯកជននៃប្រទេសទាំងពីរ សរុបប្រមាណ ១០០រូប។