|

ឯកឧត្ដមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្ដមរដ្ឋមន្រ្តី​ ហួត​ ហាក់​ ​ រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាននាំយកពូជស្រូវ ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន​ ៨០៦គ្រួសារ

ឯកឧត្ដម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រក្ខាប្រមាញ់​ និងនេសាទ​ និង​ឯកឧត្ដម​ ហួត​ ហាក់​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាននាំយកពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន​ ៨០៦គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់​ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។