ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd
ទីក្រុងគុនមីង៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដើម្បីស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍ និងវិនិយោគរបស់ក្រុមហ៊ុន ទាំងនៅប្រទេសចិន និងប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានពិភាក្សាការងារជាមួយ លោក Liu Minglin ប្រធានក្រុមហ៊ុន(YIG) រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន YIG ជាច្រើនរូបទៀត ដោយផ្តោតលើការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសបង្កើនការវិនិយោគថ្មីៗក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។ លោកប្រធានក្រុមហ៊ុន បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោក ដែលជាក្រុមហ៊ុនដ៏ធំបំផុតក្នុងខេត្តយូណាន និងឈានមុខមួយក្នុងប្រទេសចិន និងមានទុនវិនិយោគរាប់ពាន់លានដុល្លារ ក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ លោក ក៏បានគូសបញ្ជាក់ថា លោកនឹងចាត់ក្រុមការងារជំនាញរបស់ក្រុមហ៊ុនលោក ចុះទៅសិក្សាផ្ទាល់លើសក្តានុពលកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសាទរ និងស្វាគមន៍ចំពោះរាល់ការវិនិយោគលើវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងបានស្នើឱ្យប្រធានក្រុមហ៊ុន រៀបចំគម្រោងវិនិយោគនេះឱ្យបានរួចរាល់ និងបញ្ជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យលោកប្រធានក្រុមហ៊ុន ពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន។
His Excellency HUOT Hak, Minister of Tourism, visited the headquarters of Yunnan Investment Holding Group Co., Ltd. (YIG).
Kunming: On the morning of November 6, 2024, His Excellency Hout Hak, Minister of Tourism, visited the headquarters of Yunnan Investment Holding Group Co., Ltd. (YIG) to learn about the company’s development and investment potential, both in China and Cambodia.
During the visit, His Excellency Minister held discussions with Mr. LIU Minglin, Chairman of YIG, along with other senior executives, focusing on promoting the development of Cambodia’s tourism sector, especially by increasing new investments in tourism in Siem Reap Province. The Chairman expressed his company’s interest in investing in Cambodia’s tourism sector, noting that YIG is one of the largest companies in Yunnan and a leading company in China, with multi-billion-dollar investments. He also stated that YIG would soon send a team of experts to conduct an on-site study of Cambodia’s potential.
His Excellency Minister welcomed and appreciated YIG’s investment interest in Cambodia’s tourism sector, encouraging the Chairman to prepare a comprehensive investment plan for submission to the Cambodian government for review and approval. He also urged the Chairman to strengthen partnerships with Cambodia’s private sector and attract further investors to support the development of Cambodia’s tourism industry.