| |

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ប្រតិភូនិយោជិកក្រុមហ៊ុន EDF/ENGIE (GDF) ប្រទេសបារាំង និងអង្គការកូដូខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ប្រតិភូនិយោជិកក្រុមហ៊ុន EDF/ENGIE (GDF) ប្រទេសបារាំង និងអង្គការកូដូខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ណែនាំ ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ក្រុមហ៊ុន ដោយផ្តោតលើតំបន់អេកូទេសចរណ៍។

In the afternoon of Wednesday 20 November 2024 at the head quarter of the Ministry of Tourism, H.E HUOT Hak, Minister of Tourism, has granted a courtesy call from the delegation of the EDF/ENGIE (GDF) employees in France and CODEAU KHMER Organization to discuss and to get recommendation on making tour package for the company, mainly focusing on eco-tourist sites.